លើបណ្តាញសង្គម បាននាំគ្នាស៊ែរបន្តចែករំលែកនូវយោបល់ផ្សេងៗគ្នា បង្ហាញការមិនពេញចិត្តជាខ្លាំងទៅលើការលេងសើច របស់ Influencer ម្នាក់ គឺលោក សាន់តា ដែលបានថតនូវនៅរូបសំណាក សេះសមុទ្រ ដោយបុគ្គលនេះ បានថតរូបភាពសម្តែងប្រៀបដូចជាមនុស្សឈរនោមបង្ហាញកេរ្ត៍ភេទ ដែលទង្វើជាទង្វើអសីលធម៌ និងត្រូវបានអ្នកលេងបណ្តាញសង្គម លើកឡើងថា ជាការមើលងាយលើរូបសំណាកមួយនេះ ដែលកំពុងមានភ្ញៀវ ទេសចរ សម្រុក មក លេង កម្សាន្ត និង ថត រូប នៅរូបសំណាក សេះសមុទ្រ នេះ យ៉ាង ច្រើន កុះករ ពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោយមានការរិះគន់នេះ គេឃើញ សាមីខ្លួន Santa KH បង្ហោះសុំទោសមហាជន និងរដ្ឋបាលខេត្ត ដែលមានខ្លឹមសារទាំងស្រុងថា « ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេស
ខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ
⁃ ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង 12យប់ តែ3នាទី ក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ
⁃ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ
កំហុសមួយនេះខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិរបស់ខ្ញុំអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្ញុំបាទ ។