Update ៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមន្ត្រីនគរបាលម្នាក់យ៉ាងសន្ធោសន្ធៅទាំងព្រឹក របួសមន្រ្តីជាប់កិច្ចសន្យាម្នាក់
សន្តិសុខសង្គម
183

រាជធានីភ្នំពេញ​៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់ភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣៥ នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ចំណុច ផ្ទះលេខ ២៧១ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ពៅ រដ្ឋ ភេទប្រុស អាយុ ៥៥​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ នរគរបាល ។ ដោយអគ្គិភ័យនេះ បានឆាបឆេះ ប្រភេទសំណង់ថ្មប្រក់ស័ង្កសីទំហំ ០៥x១០ម៉ែត្រ បណ្តាលឲ្យឆេះខូតខាតអស់ ៨០% ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ បណ្តាល​មក​ពី​ការឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យ មន្រ្តីជាប់កិច្ចសន្យាម្នាក់ឈ្មោះ ឌួង ចិត្តភក្តី (របួសស្រាល) ដោយកងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យរបស់​ការិយាល័យ​អគ្គីភ័យ​រាជធានីភ្នំពេញ​ចំនួន ០៧​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ ពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប ទើបរលត់ទៅវិញ នៅវេលា​ម៉ោង ០៩នឹង០០នាទីព្រឹក នាថ្ងៃ​ ខែ ឆ្នាំដដែល ៕ អែល វិចិត្រ


Telegram