រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ហ៊ុយផ្សែងទ្រលោម ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧:និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ ១៤៣D ផ្លូវ១១K ក្រុម៣ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងនោះក៏បានបណ្តាលឲ្យ ឆេះបន្ទប់ជាន់ទី១ ទំហំ០៤ម៉ែត្រ X០៦ម៉ែត្រ ចំនួន ០១បន្ទប់, ពិដានខាងលើ រួមទាំងសម្ភារមួយចំនួន ហើយពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ និងបានរលត់ទៅវិញនៅវេលាម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕