ប្រទះឃើញស...ពអណ្តែ..តទឹក បែរជាត្រូវអ្នកនេសាទ អូសស...ពទៅមកៗ តាំងពីម៉ោងជាង៨ព្រឹក ដល់ម៉ោង១រសៀល ទើបស្រង់ឡើង គឺជាស...ពបុរសដែលលោ....តពីស្ពានជ្រោយចង្វារ កាល២ថ្ងៃមុន!
សន្តិសុខសង្គម
153

រាជធានីភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍មានការហួសចិត្ត ខណៈពួកគាត់បានប្រទះឃើញសពមនុស្ស អណ្តែតទឹកទន្លេ ទើនៅត្រើយសុខា តែមិនឃើញមានសមត្ថកិច្ចចុះមក តែបែរជាមានមនុស្ស អូសសពខាងលើចេញពីច្រាំងនោះ ទៅមកៗ តាំងពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង ១រសៀល ទើបស្រង់ឡើងគោក ឲ្យសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យពិនិត្យ ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋ លោកហួសចិត្តជាខ្លាំង ។

ហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា បានប្រទះឃើញ តាំងពីម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចទើនៅត្រើយសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតដល់ម៉ោង១០ព្រឹក ទើបមានការអូសសាកសពនេះ ទៅមកៗ ។ លុះនៅវេលាម៉ោង១រសៀលនេះ សូម្បីអ្នកកាសែតនិងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ក៏រកសពមិនឃើញ ដោយសារមានអ្នកនេសាទអូសចុះ អូសឡើង មិនដឹងដាក់កន្លែងណាឲ្យប្រាកដ ចុងក្រោយក៏លើកសពស្រង់ឡើងមកលើគោក ឲ្យសមត្ថកិច្ចជំនាញធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ។

សូមបញ្ជាក់ថា បើតាមសម្តីសាច់ញាតិ សពខាងលើ គឺជាបុរស ដែលបានជិះម៉ូតូស្កុបពី លោតទឹកពីលើស្ពានជ្រោយចង្វារ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បន្សល់ទុកម៉ូតូនិងសម្ភារៈនៅលើស្ពាន ហើយជនរងគ្រោះជាបុគ្គលិកធ្វើការនៅ ណាហ្គា ផ្នែកលើកមុខម្ហូប ។

ទោះបីជាយ៉ាងណា ពេលនេះសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា


Telegram