ជិះម៉ូតូវ៉ាឆ្វេងដៃ ទាក់ដៃចង្កូត ជាមួយកន្ទុយក្រោយសណ្ដោងរថយន្ត ដួ....លបែ....កក្បាលស្លា....ប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ
សន្តិសុខសង្គម
385

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ខណៈជិះម៉ូតូវ៉ាឆ្វេងដៃ ទាក់ដៃចង្កូត ជាមួយកន្ទុយក្រោយសណ្ដោងរថយន្តបោកដួលទៅលើផ្លូវក្នុងថ្លុកឈាមតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកើតឡើងកាលពីវេលាម៉ោង ១៧និង០២នាទី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចមុខឃ្លាំងសុខលឹម លើផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូរ សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាក UD ពណ៌ខៀវ ពាក់ផ្លាកលេខ ចង្កូតស្ដាំ PP 3372 បើកបរដោយឈ្មោះ មាន រាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរបើកបររថយន្ត មានទីលំនៅភូមិពពែ ឃុំពពែ ស្រុកសូនិគម ខេត្តសៀមរាប (ពុំមានរងរបួស ឃាត់ខ្លួនប្រគល់អោយទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ) ហើយនិងម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1N-2752 បើកបរដោយឈ្មោះ ថន ខាវ ភេទប្រុស អាយុ២២ឆ្នាំមុខ របរជាងសំណង់ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ មិនពាក់មួកសុវត្ថិភាព) បើកបរក្នុងដៅស្របទិសគ្នា ពីលិចទៅកើត។ ពេលមកដល់ចំណុចកើតហេតុម៉ូតូបានឡើងវ៉ាខាងឆ្វេងដៃ ក៍បានទាក់ដៃចង្កូត កន្ទុយក្រោយសណ្ដោងរថយន្ត បណ្ដាលអោយបោកដួលតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram