រថយន្ត Lexus LM300h បត់ចូលទៅក្នុងភូមិគ្រឹះមួយកន្លែងបុកម៉ូតូសង់ ស្លា.....ប់បុរសម្នាក់ភ្លាមៗ
សន្តិសុខសង្គម
185

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Lexus LM300h មួយគ្រឿង បួងចង្កូតបត់ចូលទៅក្នុងភូមិគ្រឹះមួយកន្លែង ជ្រុលបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។

ហេតការណ៍នេះកើតឡើងនៅផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0155 បួងចង្កូតបត់ចូលទៅក្នុងភូមិគ្រឹះមួយកន្លែង ពេលនោះក៏ជ្រុលបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-9392 ពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដនិងម៉តូ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់ និងប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka


Telegram