កម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៥នាក់ ពាក់ព័ន្ធករណី ឆ្លងដែនខុសច្បាប់ ចូលកាប់អុស និងដើមកៅស៊ូ...
ខេត្តមណ្ឌលគិរី៖ យោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថបានឲ្យដឹងថា
នៅវេលាម៉ោង ១៦:៥៣នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្រុកកែវសីមា បានធ្វើការឃាត់ ខ្លួនជនជាតិវៀតណាម ចំនួន១៥នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួននៅចំណុចក្នុងភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកទាំង១៥នាក់ ខាងលើមានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំ- ស្រុក ខេត្ត (ប្រទេសវៀតណាម) ដែលបានឆ្លងដែនខុសច្បាប់ចូលមកកាប់អុស និងដើមកៅស៊ូ ដោយខុសច្បាប់នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នជនជាតិវៀតណាម១៥នាក់ និងវត្ថុតាងខាងលើ កម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី។