បាយផ្ទះឆ្ងាញ់ជាងបាយនៅមណ្ឌលកែប្រែ ! ជើងខ្លាំងស្រុកឈូក ខេត្តកំពត ជក់បារី កា..ន់កាំ.បិ...តក្នុងដៃរាំជ្រលកា....ប់តាមបទភ្លេង ត្រូវសមត្ថកិច្ចប្រើធម៌ក្តៅ
សន្តិសុខសង្គម
194

វីដេអូមួយត្រូវបានអ្នកលេងបណ្តាញសង្គម បង្ហោះសូមឲ្យសមត្ថកិច្ចចាត់វិធានការ ខណៈយុវជន៣នាក់ ខ្លះជក់បារី រាំឌឺច្រង៉េងច្រង៉ាង កាន់កាំបិតក្នុងដៃ រាំជ្រលកាប់តាមបទភ្លេង ដែលបង្ហាញពីភាពអសីលធម៌យ៉ាងខ្លាំង ។

ក្រោយមក គេឃើញផេកស្នងការដ្ឋាននគរបាលខេត្តកំពត បានស៊ែរបន្ត និងសរសេរថា«អត់មានអ្នកសរសើរនឹងគាំទ្រទេប្អូន ៗ ឈប់បានឈប់ទៅ បាយផ្ទះឆ្ងាញ់ជាងបាយនៅមណ្ឌលកែប្រែ ! មិនដឹងថាវីដេអូរនេះខេត្តកំពតឬនៅកន្លែងណានោះទេ តែបើនៅខេត្តកំពតជួបគ្នាឆាប់ៗនេះប្អូន »។

ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហោះទៀតថា ប្អូនៗជើងខ្លាំងនៅឃុំល្បើក ស្រុកឈូក ល្ងាចមិញ អោយកម្លាំងទៅអញ្ជើញប្អូនៗនៅតាមផ្ទះ ក៏ប៉ុន្តែពួកប្អូនៗបានបាត់ស្រមោលពីមូលដ្ឋានអស់រលីង កុំគេចបាត់ពីមូលដ្ឋានដូចប្អូនយុទ្ធអី។ 27.04.24 ចុមទៅដល់ភ្នំពេញបាត់ហើយ ! ត្រលប់មកវិញ មកផ្ទះសំបែងជួយការងារម្តាយនៅផ្ទះ មើលគោក្របីហើយទៅរៀន អាអ្នកថតនឹងក៏មិនរួចខ្លួនដែរ !។

លុះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ហោះទៀតថា មកបានម្នាក់ ២នាក់ទៀតមិនទាន់មកពីភ្នំពេញ លោកប្អូន២នាក់ទៀតមកអោយលឿន នៅក្រៅស្លូតជាងឆ្ងាយណាស់ពីក្នុងវីដេអូ សូមអរគុណលោកអធិការស្រុកឈូក និងលោកអធិការរង ប៉ាក សម្បត្តិ ។ ​ប្អូនពីរនាក់ទៀតបានមកដល់ហើយមុខស្លូតៗតើ ស្អែកនឹងសិក្សារៀនសូត្របន្តិចដើម្បីអោយក្លាយជាមនុស្សល្អក្នុងសង្គម ។

លុះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ហោះទៀតថា នាំជើងខ្លាំងនៅភូមិទួល ឃុំល្បើក ស្រុកឈូក បំពេញការងារតាមទីសាធារណៈ ដើម្បីលត់ដំកែប្រែខ្លួនអោយក្លាយជាមនុស្សល្អក្នុងសង្គម ។ តើលោកកូនមានអាណិតស្ត្រីម្នាក់នេះដែរឬទេ ! ទៅវិញល្មមភ្ញាក់ខ្លួនកុំធ្វើអោយអ្នកមានគុណមានវិប្បដិសារីជាងនេះទៀត ! បើមិនទាន់បានសងគុណគាត់ទេ សូមកុំធ្វើអោយពួកគាត់ទឹកភ្នែក លើកនេះកិច្ចសន្យាអប់រំលើកទីមួយ ហើយកុំអោយមានលើកទីពីរអោយសោះ ។ ជីវិតជាបងធំបងតូចគ្មានអនាគតនោះទេ ក្រៅពីធ្វើអោយក្រុមគ្រួសារទឹកភ្នែកនឹងសង្គមស្អប់ខ្ពើម ភ្ញាក់ខ្លួនឡើងវិញក្មួយ ៕


Telegram