ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ខ្ញុំសូមដាក់បទបញ្ជាដល់លោកអធិការស្រុកក្នុងខេត្តកំពតដែលមានរថយន្តពន្លត់អគ្គីភ័យ ត្រូវត្រៀមកំលាំងដើម្បីដឹកទឹកតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋនៅតាមឃុំក្នុងករណីពួកគាត់ខ្វះទឹកដើម្បីប្រើប្រាស់ ។ សូមបញ្ជាក់ជូនបងប្អូននៅខេត្តកំពត ឡានអគ្គីភ័យយើងមិនអាចដឹកដាក់តាមផ្ទះជូនបងប្អូនបានទេ ឃុំដែលខ្វះគឺត្រូវប្រមូលផ្តុំនៅនឹងកន្លែង ដើម្បីយើងខ្ញុំដឹកទឹកជូន ដើម្បីបងប្អូនចែកគ្នាយកទៅប្រើប្រាស់ ថ្ងៃទៅ២៨ ខែមេសា ឆ្នាំ២០២៤។
សមត្ថកិច្ចបានបន្តទៀតថា នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ រថយន្តអគ្គីភ័យបានចុះផ្តល់ទឹកដល់ប្រជាពលរដ្ឋនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដែលខ្វះខាតទឹកប្រើប្រាស់ ។ សូមអរគុណលោកអធិការស្រុកកំពង់ត្រាចនិងសហការី ដែលដឹកនាំដោយលោកអធិការរង បានដឹកទឹកចែកជូនប្រជាពលរដ្ឋនៅភូមិកោះទ្រមួង ឃុំបឹងសាលាខាងជើងដែលខ្វៈខាតទឹកប្រើប្រាស់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ៕