សូមប្រុងប្រយ័ត្ន ការប្រែប្រួលអាកាសធាតុទៅជាក្តៅខ្លាំងបំផុត​ ដែលមិនធ្លាប់មាននៅកម្ពុជា​ ប្រជាពលរដ្ឋគួរយល់ដឹង
សន្តិសុខសង្គម
279

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា

ប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡេីយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លេីសុខភាព​ ដែលអាចនឹងមានការដួលសន្លប់​ ឫលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដេីម។ ការប្រែប្រួលអាកាសធាតុ​ នាពេលនេះ​ គឺជាការពិត​ហេីយ។ ថ្ងៃនេះកំដៅកេីនឡេីងអាចដល់​ ៤៦​ អង្សារសេទៅហេីយ​ ដែលខ្ញុំស្នេីសូមឱ្យប្រជាពលរដ្ឋយេីង​ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហេីយ​ ដែលលោកអ្នកអាចស្វែងរកមេីលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។

អ្វីដែលសំខាន់នៅពេលនេះ​ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក​ ដែលនាំឱ្យរលាកស្បែក​ បែកញេីសខ្លាំងពេកធ្វេីឱ្យខ្វះជាតិទឹកក្នុងខ្លួន​ សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់​ ដង្ហក់​ ឫដួលសន្លប់​ ហេីយគាំងបេះដូងស្លាប់ជាដេីម។ ត្រូវរកទីតាំងម្លប់ជ្រក​ បេីនៅក្រៅផ្ទះ​ ឫអគារ​ រកកន្សែង​ ឫក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន​ ឧស្សាហ័បាញ់ទឹកនៅជុំវិញខ្លួន​ ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី​ ២-៣លីត្រក្នុងមួយថ្ងៃ​ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វេីឱ្យកំដៅខ្លួនបុគ្គលកេីនថែមក្នុងពេលដែលក្តៅខ្លាំងនេះ​ និងប្រេីសម្លៀកបំពាក់ស្រាលស្តេីង​ ដៃវែង​ ពាក់មួកការពារកំដៅថ្ងៃ​ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ​ ឫប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ​ ឫអគារ​ អាចប្រេីកង្ហា​ ឫម៉ាស៊ីនត្រជាក់​ កាត់បន្ថយកំដៅ។

ចៀសវាងការបរិភោគផ្អែមពេក​ ប្រៃពេក​ ឫខ្លាញ់ពេក​។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ រីករាយការកំសាន្តក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា​ ចៀសផុតនូវផលប៉ះពាល់សុខភាពដោយសារកំណេីនកំដៅខ្លាំងនាពេលនេះផងដែរ។ សូមអរគុណ!


Climate change is happening and is real now. This time, the weather in Cambodia is hotter than ever before. Be careful and take care of your health from dehydration by drinking more water. Today, the temperature can increase up to 46 degrees Celsius, which is the hottest ever in Cambodia’s history. Therefore, I would like to call on the people to protect themselves and their families, especially older people and minor children, from the heat following the Ministry of Health’s press release issued to the public, which can be accessed on its Facebook page.

The important thing is to be cautious and not stay under sunlight for too long to avoid skin irritation, excessive sweating, and dehydration; the body can not stand for the heat, which can cause shortness of breath or fainting, heart attack and death. Stay in a shady location if you are outside a house or building; if you are feeling too hot, use a wet towel or scarf to cover you, drink enough water 2-3 litres a day, and do not take sweet drinks that can increase your body temperature during this hottest period, wear light clothing and long sleeves, can use a sunblock lotion or umbrella to protect under direct the sun. If inside the house or building, you can use a fan or air conditioner to reduce heat.

Avoid eating too sweet, too salty or too fatty.

I wish everyone good health. Enjoy the holiday for International Labor Day on May 1st and avoid the health effects due to the current heat.

Thank you very much.


Telegram