កម្លាំងការិយាល័យបង្ការពន្លត់និងសង្រ្គោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំរថយន្តទឹក១១គ្រឿង បាញ់ទឹកបន្ថយកំដៅដើម្បីត្រៀមៗសម្រាប់អ្នកចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌
រាជធានីភ្នំពេញ៖កម្លាំងការិយាល័យបង្ការពន្លត់និងសង្រ្គោះអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្មំពេញ បាននាំរថយន្តទឹក១១គ្រឿង បាញ់ទឹកបន្ថយកំដៅដើម្បីត្រៀមៗសម្រាប់អ្នកចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ នៅរសៀលថ្ងៃទី០១ ឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ឲ្យត្រជាក់ត្រជុំសប្បាយរីករាយ ក្នុងការចូលរួមទស្សនាបាល់ទាត់។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕