ករណីដកកាំភ្លើងបាញ់មេឃចំនួន៥គ្រាប់ សមត្ថកិច្ចឃាត់ខ្លួនទាហានម្នាក់
នេះបើយោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញដែលបានបង្ហោះមុននេះបន្តិច។
ផេកស្នងការប៉ូលិសបានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៣:៣០នាទី មានករណីផ្ទុះអាវុធចំនួន០៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នៅចំណុចច្រកឡេីងផ្ទះលេខគ្មាន ផ្លូវ២៣៨ សង្កាត់បឹងព្រលិត។ ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងប៉េអឹមខណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាត ផានណា ភេទប្រុស មុខរបរ ទាហ៊ាន ពាក់ព័ន្ធករណីផ្ទុះអាវុធដោយខុសច្បាប់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះអាចបណ្តាលមកពីមានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាង៕