ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់អនុវត្តតាមច្បាប់
បាត់ដំបង៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់អនុវត្តតាមច្បាប់ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យក៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៥១ថង់ ។ ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៍ក្រហមមានត្រាអក្សរបរទេស WY ចំនួន ២៥៣គ្រាប់ សង្ស័យមានសារធាតុញៀន ។កូនថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕