រវល់ឈ្លោះប្រកែគគ្នាពីរនាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាមកដល់មុខផ្ទះហើយ ភ្លេចដក់សោរម៉ូតូត្រូវបានជនសង្ស័យឆ្លាតឱកាសលួច យកម៉ូតូជិះរត់គេចខ្លួន បាត់ស្រមោល
រាជធានីភ្នំពេញ៖ យោងតាមសម្ដីពីប្ដីប្រពន្ធពីរនាក់ជិះម៉ូតូ HONDA Dream ឌុបគ្នាពីផ្ទះប្អូនជិះមកដល់ផ្លូវចូលផ្ទះបានឈប់ម៉ូតូដោយមិនបានដកសោរចុះ មកឈ្លោះប្រកែកគ្នាត្រូវ ជនសង្ស័យលួចយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលពេល កំពុងឈ្លោះគ្នាក៏យំស្រែកអោយបងប្អូនប្រជាពលរដ្ឋជួយ ទំនាក់ទាំងហៅសមត្ថកិច្ចភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ ។
ករណីនេះបានកើតឡើងតាមបណ្ដោយផ្លូវ៣៧១ មុខផ្សារទំនប់ថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះ សមត្ថកិច្ចក៏បានមកដល់បានបញ្ជើងពីរនាក់ប្ដីប្រពន្ធ យកទៅប៉ុស្ដិ៍នគបាលរដ្ឋបាលដើម្បីដាក់ពាក្យបណ្ដឹង តាមចាប់ជនសង្ស័យដែលបាន លួចម៉ូតូទៅបាតមកដាក់ទោសទៅតាមផ្លូវច្បាប់៕ Mrr Kaa