រាជធានីភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តស៊េរីទំនើប ALPHARD បុកពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលទាំងពីរនាក់ហើយរថយន្ដបើករត់គេចបន្សល់ស្លាកលេខនិងការងរថយន្តជាប់ម៉ូតូ
ករណីនេះបានកើតឡើងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១និង០០យប់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ។
យោងតាមប្រភពព័ត៌មានពីលោកពូម្នាក់ដែលជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បើកម៉ូតូdream125 មួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិចឆ្ពោះទៅផ្ទះគាត់។ មកដល់ចំណុចកើតហេតុក្បែរនិងគល់ស្ពានចោមចៅ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2BZ 5711 បានបើកយ៉ាងលឿនក៏បុកគាត់ ចំពីក្រោយបណ្ដាលឲ្យប្រពន្ធគាត់រងរបួសធ្ងន់និងគាត់រងរបួសស្រាលត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ នោះរថយន្តស៊េរីទំនើបខាងលើបានបើករត់គេចចេញពីកន្លែងកើតហេតុ បន្សល់ទុកនៅកាងរថយន្តនិងស្លាកលេខដែលបុកគៀបជាប់នឹងម៉ូតូ ។
នៅក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ក៏បានធ្វើការវាស់វែងយកការងាររថយន្តនិងស្លាកលេខនិងម៉ូតូយកទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ Mrr kaa