រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវរថយន្តកិនខ្ទេចក្បាល យ៉ាងរន្ធត់ ទាំងកណ្តាលថ្ងៃត្រង់ ខណៈជិះម៉ូតូតាមផ្លូវ ហើយត្រូវបានរថយន្តកៀរម៉ូតូដួល រួចកិនបន្ថែម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:១៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លើផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ម៉ាក NlSSAN DlESEL ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ PSHN 0400 បើកបរដោយឈ្មោះ ផាន់ សុភី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួនប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ) និងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR.7662 បើកបរដោយឈ្មោះ អ៊ឹម អឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ បើកបរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច មកដល់ចំណុតកើតហេតុរថយន្ត បានបើកគៀរម៉ូតូបណ្តាលអោយបោកដួលមនុស្សចូលក្រោមរថយន្ត កិនស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕