ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៤០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោ កវរ សេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ស្រី០២នាក់ ១-ឈ្មោះ ឡាយ សាវុធ
ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ម្ចាស់ទីតាំង), ០២-ឈ្មោះ ចឹក សុីដេន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង, ៣-ឈ្មោះ ងួន ចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង, ៤-ឈ្មោះ ទួន ចាន់ធីម ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ៥-ឈ្មោះ សួរ លាងហៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង០៦-ឈ្មោះ សូត្រ ទឿ ភេទប្រុស
អាយុ ៥២ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ វត្ថុតាង ដកហូត រួម មាន ៖
-បៀចំនួន ០២ហ៊ូ
-កំរាលចំនួន០២ ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕