ប្រពន្ធតេទូរសព្ទមកប្តី ចូលច្រើនដងមិនលើកសោះ លុះគាស់ទ្វារបន្ទប់មើល ឃើញស្លា.....ប់ទៅហើយ ....
សន្តិសុខសង្គម
114

រាជធានីភ្នំពេញ ៖  មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ ប្រពន្ធតេទូរសព្ទចូលមិនលើកសោះ ក៏មកមើលប្តីដល់បន្ទប់ មកដល់ជាប់សោរពីក្នុងទៀត គាស់ទ្វាទម្រាំចូលបាន បែរជាឃើញប្តីស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទី   ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤  ត្រង់ចំណុចបន្ទប់ជួលលេខ៥ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់សមត្ថកិច្ចដែល TVFB ទទួលបាន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ផន សុភា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ត តាកែវ ស្នាក់នៅបន្ទប់ជួលម្នាក់ឯង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៩និង០០នាទី ឈ្មោះ អ៊ុក ម៉ៅ ភេទស្រី ៣៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ (សព)ឈ្មោះ ផន សុភា ភេទប្រុស អាយុ៤២ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលម្នាក់ឯង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទូរស័ព្ទមកជនរងគ្រោះជាប្តី ជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល ទើបប្រពន្ធ ទូស័ព្ទមកឈ្មោះ រ៉ាន់ កូ ភេទស្រី អាយុ៤០ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជួលរបស់ប្តី ដើម្បីឲ្យជួយទៅមើលប្តីរបស់គាត់  ។ ពេលអ្នកជិតខាងដើរមកដល់ ក៍ឃើញបន្ទប់របស់ជនរងគ្រោះបិទទ្វារ ចាក់សោពីខាងក្នុង និងបាននាំគ្នាគោះទ្វារស្រែកហៅជនរងគ្រោះ តែមិនឃើញឆ្លើយតបសោះ ទើបអ្នកជិតខាងនាំគ្នាគាស់ទ្វារមើល ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចប៉ុស្តិ៍ដង្កោ នគរបាលជំនាញខណ្ឌដង្កោ និងនគរបាលបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសព។

ក្នុងនោះ តាមការពិនិត្យនិងវិភាគជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ្ញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះ(សព)ស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីជំងឺបេះដូង) បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕ អែល វិចិត្រ


Telegram