រាជធានីភ្នំពេញ៖ នារីម្នាក់ចេញពីផឹកស៊ីនៅក្នុងក្លឹបជាមួយនឹងមិត្តភក្កិរួចក៏ booking ហៅកង់បីឥណ្ឌា ជិះត្រឡប់ទៅផ្ទះវិញតែត្រូវបានអ្នកបើកកង់បីឥណ្ឌារួមទាំងមិត្តភក្កិនោះ បានបៀតបៀនរាងកាយមកលើរូបនាង ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ នាវេលាម៉ោង៤យប់ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។
បើយោងតាមសម្ដីរៀបរាប់របស់នារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនារីខាងលើកសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នាងបានចេញពីផឹកស៊ីនៅក្នុងក្លឹបជាមួយនឹងមិត្តភក្កិនាង នៅម្ដុំផ្សារដីហ៊ុយស្រាប់តែ booking ហៅកង់បីឥណ្ឌា ដែលពាក់ស្លាក់លេខ ភ្នំពេញ 1IR4328 ជិះត្រឡប់ទៅផ្ទះវិញតែដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានអ្នកបើកកង់បី ឥណ្ឌារួមទាំងមិត្តភក្កិនោះបានបៀតបៀនរាងកាយមកលើរូបនាង ហើយនាងក៏ស្រែកយំនិងតេរកបងប្អូននិងមិត្តភក្តិឲ្យមកជួយភ្លាមៗ ពេលនោះម្ចាស់កង់ឥណ្ឌារួមទាំងមិត្តភក្កិរបស់នាង បានភ័យខ្លួនក៏ទុកនាងចោលនៅក្រោមដើមឈើមួយកន្លែងនៅផ្លូវ២១៧ ក៏នាំគ្នាជិះរត់គេចខ្លួនពីកន្លែងកើតហេតុ
នៅក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយតាមចាប់បុរសទាំងពីរនាក់នោះ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕