ខេត្តតាកែវ ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង១០នាទី ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
ទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហានាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបចំនួន
០១ករណី ០១ទីតាំង នៅចំណុចក្នុងភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះលី វណ្ណី ភេទស្រី អាយុ៥៤ឆ្នាំ មុខ របរ អាជីវករលក់ដូរ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ (ជួញដូរ)
២-ឈ្មោះ ឈឹម គារ៉ូហ្សា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគីរីវង់ខេត្តតាកែវ(ប្រើប្រាស់)
៣-ឈ្មោះ អាត គឹមជា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ (ប្រើប្រាស់)
៤-ឈ្មោះ ស រ៉ាដែន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ (ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងកន្លែងកើតហេតុបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់-កញ្ឆារក្រៀម០១កូនថង់-ដាវ០១ដើមកាំបិត០១ដើម-សម្ភារៈវិចខ្ចប់មួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន រួច បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។