ខេត្តព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះបង្ក្រាបទីតាំងចែកចាយ និងមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧១នាក់ និងចាប់ដកហូតវត្ថុតាងមួយចំនួន÷ ម្សៅក្រាមពណ៌សថ្លា ចំនួន ៤៤កញ្ចប់ ទម្ងន់ស្មើនឹង ៣៤.៣៤ក្រាមទាំងសំបក, ខ្សែជក់០៣, ទូរសព្ទ ៣១គ្រឿង, ម៉ូតូ ២០គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើសត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី។