រាជធានីភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅម្ដុំកោះនរាស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាវេលាម៉ោង១២យប់ត្រូវនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ
បើយោងតាមសម្ដីរបស់យុវជនម្នាក់ដែលរករបួសស្រាលនិងមិត្តភក្កិដែលត្រូវក្មេងទំនើងដេញកាប់បានរៀបរាប់និងអះអាងថាមុនពេលកើតហេតុពួកគាត់កំពុងតែអង្គុយផឹកស៊ីនៅក្នុងតូបមួយកន្លែងក្នុងតំបន់កាលាស្រាប់តែមានក្មេងទំនើងមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងកាន់កាំបិតសំដៅមករកពួកគាត់។ ភ្លាមៗនោះក្មេងទំនើងទាំងអស់នោះក៏បានទាញដាវកាប់ទៅលើពួកគាត់បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលពីរនាក់នៅនឹងកន្លែងកើតហេតុ។
ប្រភពបន្តថាក្មេងទំនើងនោះមិនទាន់អស់ចិត្តក៏បានកាប់ខ្ទេចម៉ូតូចំនួន២គ្រឿងបន្ថែមទៀតហើយក៏នាំគ្នាជិះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ
ក្រោយពេលកើតហេតុពួកគាត់ក៏បានបញ្ជូនមិត្តភក្កិដែលរករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។រីឯមិត្តភក្កិដែលរករបួសស្រាលបាននាំគ្នាទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹង។ឲ្យសមត្ថភាពជួយតាមចាប់ក្មេងទំនើងទាំងអស់នោះយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕