ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព លូកលាន់លើរាងកាយរបស់នាង នៅពេលដែលទៅផ្ទះវិញ
សន្តិសុខសង្គម
294

រាជធានីភ្នំពេញ​ ៖ ករណីស្ត្រីម្នាក់បានរៀបរាប់ថាមានបុរសម្នាក់ដែលជាអ្នកបើកម៉ូតូកង់បី និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លូកលាន់លើរាងកាយរបស់គាត់ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៤:១៥នាទីទៀបភ្លឺ។

បន្ទាប់មកស្ត្រីរងគ្រោះ ដែលមានឈ្មោះ តឺយ ស្រីនាង ជនជាតិខ្មែរ មុខរបរ សាឡន ស្នាក់នៅបន្ទប់ជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ។

បន្ទាប់ពីឃើញកាផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់មកលើពួគេរួចមក ។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ម៉ូតូកង់បី (ផាសអេប) ដែលមានឈ្មោះ អិន ណី ជនជាតិខ្មែរ មុខរបរ រត់ម៉ូកង់បី ស្នាក់នៅបន្ទប់ជួលលេខ០៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបក្ខពួកម្នាក់ទៀតឈ្មោះ ធី ផានិត មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ត្រូវជាបងប្អូននឹងគ្នា ចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ច។

បុរសទាំងពីរនាក់ បានប្រាប់ឱ្យដឹងថាពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្ត្រីរូបនោះទេ ដោយស្ត្រីនោះមានស្ថានភាពស្រវឹង និងបានហៅកក់ម៉ូតូកង់បីគាត់ ចេញ​ពី​ក្ក្លឹបមួយកន្លែង នៅម្ដុំ​សង្កាត់​ភ្នំពេញថ្មី​ ឱ្យ​ជូន​គាត់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្លូវ​ ៣៧១​ លុះ​ទៅដល់​ជិត​ស្ដុប​ត្រឡោកបែក​ ស្រាប់​តែ​ស្ត្រីនោះ​ប្រាប់​ម្ចាស់​កង់​បី​ឱ្យ​ត្រឡប់​បកក្រោយ​វិញ​ ទៅ​ជីបម៉ុង​នៅម្ដុំកាំកូវិញ​ លុះ​បក​ក្រោយតាមផ្លូវ​ ៥៩៨​ ដល់ស្ដុបសាលារៀន​ ឥន្ទ្រទេវី​ បត់​ចូលតាម​ផ្លូវ​ ១០០៣​ ភ្នំពេញថ្មី​វិញ​ ម្ដុំផ្សារ​ថៃ​ហួត​ ក៏ទៅតាម​ផ្លូវ​ ១០៨៦​ ឡើង​ទៅ​ផ្លូវ​ ៥៩៨​ សំដៅទៅ​ផ្លូវ​ ២៧១​ លុះ​​មកដល់​ផ្លូវ​ ២៧១​ ស្ថិត​ក្នុង​ភូមិ​បុរីកម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ស្ត្រីនោះប្រាប់​ថា​ខុស​ផ្លូវ​ហើយ​ ម្ចាស់​ម៉ូតូកង់បីក៏ខឹង​ ក៏បានឈប់ម៉ូតូដាក់ស្រ្តីនោះចុះ ក៏ជិះម៉ូតូចេញទៅបាត់ ទើបស្ត្រីនោះខឹងក៏ហៅអ្នកសារព័ត៌មានមកធ្វើការឡាយថាម្ចាស់ម៉ូតូកង់បីនោះ បានលូកលាន់លើរាងកាយរបស់គាត់ទៅវិញ។ បន្ទាប់ពីសាកសួរភាគីទាំងសងខាងរួច ស្ត្រីនោះបានសារភាពថាខ្លួនពិតជាស្រវឹងខ្លាំង និងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់រឿង ដោយករណីនៅជាការយល់ច្រឡំតែប៉ុណ្ណោះ។

ដោយយោងតាមការដកពាក្យបណ្តឹង នឹងមានការអនុញ្ញាតពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានអប់រំ និងអនុញ្ញាតឱ្យបុរសពីរខាងលើ ត្រឡប់ទៅផ្ទះវិញ៕ករណីស្ត្រីម្នាក់បានរៀបរាប់ថាមានបុរសម្នាក់ដែលជាអ្នកបើកម៉ូតូកង់បី និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លូកលាន់លើរាងកាយរបស់គាត់ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៤:១៥នាទីទៀបភ្លឺ។

បន្ទាប់មកស្ត្រីរងគ្រោះ ដែលមានឈ្មោះ តឺយ ស្រីនាង ជនជាតិខ្មែរ មុខរបរ សាឡន ស្នាក់នៅបន្ទប់ជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ។

បន្ទាប់ពីឃើញកាផ្សាយព័ត៌មានតាមបណ្តាញសង្គមចោទប្រកាន់មកលើពួគេរួចមក ។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ម៉ូតូកង់បី (ផាសអេប) ដែលមានឈ្មោះ អិន ណី ជនជាតិខ្មែរ មុខរបរ រត់ម៉ូកង់បី ស្នាក់នៅបន្ទប់ជួលលេខ០៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបក្ខពួកម្នាក់ទៀតឈ្មោះ ធី ផានិត មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ត្រូវជាបងប្អូននឹងគ្នា ចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ច។

បុរសទាំងពីរនាក់ បានប្រាប់ឱ្យដឹងថាពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្ត្រីរូបនោះទេ ដោយស្ត្រីនោះមានស្ថានភាពស្រវឹង និងបានហៅកក់ម៉ូតូកង់បីគាត់ ចេញ​ពី​ក្ក្លឹបមួយកន្លែង នៅម្ដុំ​សង្កាត់​ភ្នំពេញថ្មី​ ឱ្យ​ជូន​គាត់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្លូវ​ ៣៧១​ លុះ​ទៅដល់​ជិត​ស្ដុប​ត្រឡោកបែក​ ស្រាប់​តែ​ស្ត្រីនោះ​ប្រាប់​ម្ចាស់​កង់​បី​ឱ្យ​ត្រឡប់​បកក្រោយ​វិញ​ ទៅ​ជីបម៉ុង​នៅម្ដុំកាំកូវិញ​ លុះ​បក​ក្រោយតាមផ្លូវ​ ៥៩៨​ ដល់ស្ដុបសាលារៀន​ ឥន្ទ្រទេវី​ បត់​ចូលតាម​ផ្លូវ​ ១០០៣​ ភ្នំពេញថ្មី​វិញ​ ម្ដុំផ្សារ​ថៃ​ហួត​ ក៏ទៅតាម​ផ្លូវ​ ១០៨៦​ ឡើង​ទៅ​ផ្លូវ​ ៥៩៨​ សំដៅទៅ​ផ្លូវ​ ២៧១​ លុះ​​មកដល់​ផ្លូវ​ ២៧១​ ស្ថិត​ក្នុង​ភូមិ​បុរីកម្មករ​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​ ស្ត្រីនោះប្រាប់​ថា​ខុស​ផ្លូវ​ហើយ​ ម្ចាស់​ម៉ូតូកង់បីក៏ខឹង​ ក៏បានឈប់ម៉ូតូដាក់ស្រ្តីនោះចុះ ក៏ជិះម៉ូតូចេញទៅបាត់ ទើបស្ត្រីនោះខឹងក៏ហៅអ្នកសារព័ត៌មានមកធ្វើការឡាយថាម្ចាស់ម៉ូតូកង់បីនោះ បានលូកលាន់លើរាងកាយរបស់គាត់ទៅវិញ។ បន្ទាប់ពីសាកសួរភាគីទាំងសងខាងរួច ស្ត្រីនោះបានសារភាពថាខ្លួនពិតជាស្រវឹងខ្លាំង និងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់រឿង ដោយករណីនៅជាការយល់ច្រឡំតែប៉ុណ្ណោះ។

ដោយយោងតាមការដកពាក្យបណ្តឹង នឹងមានការអនុញ្ញាតពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានអប់រំ និងអនុញ្ញាតឱ្យបុរសពីរខាងលើ ត្រឡប់ទៅផ្ទះវិញ៕


Telegram