ជនសង្ស័យឆក់កាបូបដៃពីបុរសរងគ្រោះជាជនជាតិចិនមិនបានសម្រេច​ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ
សន្តិសុខសង្គម
166

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង​២៣៖៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​លេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៣នាក់បានធ្វេីសកម្មភាព ឆក់កាបូបដៃពីបុរសជនជាតិចិនកំពុងដេីរតែមិនបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញ និង​ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចផ្លូវលេខ១៦៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត​ នៅចំណុចផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រួមមាន៖

*ទី១៖ ​ឈ្មោះ​ ភ​ ស្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យរាជធានីភ្នំពេញ(ដៃដល់)

*ទី២៖ ​ឈ្មោះ​ ហេង​ វិបុល​ ហៅ​ ហេង​ វិរះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខម្តុំវត្តសន្សំកុសល ផ្លូវ១២បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(អ្នកបេីក)

*ទី៣៖ ​ឈ្មោះ​ សូ​ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះលេខ៥១ ផ្លូវលេខ៤​ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ(បិទគូទ)។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KR-7386(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1JQ-9423(របស់ជនសង្ស័យ)។ បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕


Telegram