រាជធានីភ្នំពេញ៖ នគរបាលខណ្ឌទួលគោកធ្វើការបង្ហាញមុខជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីលួចឆក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នៅវេលាម៉ោង ១រសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២៤ នេះនគរបាលខណ្ឌទួលគោកបានធ្វើការបង្ហាញមុខជនសង្ស័យពីរនាក់ដែលជាមុខសញ្ញាចាស់ លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ជាក់ស្ដែងកាលពីវេលាម៉ោង ០៤និង៣០នាទីល្ងាចថ្ងៃទ៏១៦ ខែឧសភា ឆ្នាំ២០២៤ បានធ្វើសកម្មភាពឆក់ខ្សែរក ពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ ០៨A ផ្លូវលេខ២៣០ ភូមិ០៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ និងឃាត់ខ្លួនបានភា្លមៗ នៅចំនុច មុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៦ ភូមិ ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ក្នុងការបង្ហាញមុខនេះ លោក វរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌខណ្ឌទួលគោក ដេញប្រផាប់ប្រភីងឃាត់ខ្លួនបាមភ្លាមៗតែម្ដង ក្រោយជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាព ឆក់ខ្សែរក ប្លាទីន មានដាំត្បូងពេជ្រ បានសម្រេច រួចត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួន។
លោកអធិការបានបញ្ជាក់ប្រាប់ថាជនសង្ស័យទាំង ០២ នាក់នេះជាមុខសញ្ញាចាស់ទើបតែចេញពីពន្ធនាគារ ហើយបន្ទាប់ពីចេញពន្ធនាគារក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤នេះបានធ្វើសកម្មភាព ០៤ករណីបន្តបន្ទាប់ ក្នុងភូមិសាស្រ្ត ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌទួលគោក។
ក្រោយធ្វើការបង្ហាញមុខ ជនសង្ស័យទាំង០២ ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕