រាជធានីភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ញ បកស្រាយបំភ្លឺករណីបុរសម្នាក់ដែលបានបន្លំខ្លួនជាអធិការនគបាលខណ្ឌមានជ័យ
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ថ្មីៗនេះមានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) បានបង្ហោះវីដេអូ និងបានដាក់ចំណងជើងថា (រឿងពិតមិនមែនសំដែង បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់(ពូឈឹម) ហើយតាំងខ្លួនជាអធិការខណ្ឌ័មានជ័យ! សូមស្តាប់ទាំងអស់គ្នាហួសចិត្ត ហ៊ានណាស់) ជាក់ស្តែងមានជនមិនស្គាល់មុខម្នាក់ដែលបានប្រើប្រាស់លេខទូរស័ព្ទលេខ 069 35 97 57 បន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដោយបានខលទៅបុរសម្នាក់
តាមរយៈវីដេអូនេះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពិនិត្យឃើញថា ការផ្សព្វផ្សាយនេះជាការបំភ្លៃខុសពីការពិតទាំងស្រុង ដោយមានបុគ្គលម្នាក់បានប្រើប្រាស់លេខទូរស័ព្ទ 069 35 97 57 បានតាំងខ្លួនជាអធិការនគរបាលខណ្ឌមានជ័យ ទូរស័ព្ទទៅគម្រាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់) ។
ម្យ៉ាងវិញទៀតនៅក្នុងវីដេអូនេះ ម្ចាស់គណនីខាងលើ គឺបានទាញយកឈ្មោះអធិការនគរបាលខណ្ឌមានជ័យ ជាច្រើនលើកច្រើនសារ ឲ្យចូលមកក្នុងសាច់រឿងរបស់ខ្លួន ដោយទង្វើទាំងនេះមានចេតនាធ្វើឲ្យប៉ះពាល់ដល់កត្តិយស សេចក្តីថ្លៃថ្នូរបស់ អធិការនគរបាលខណ្ឌមានជ័យ និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល ដែលបច្ចុប្បន្នកម្លាំងទាំងអស់កំពុងតែមមាញឹក យកចិត្តទុកដាក់ក្នុងកិច្ចប្រត្តិបត្តការ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយពត៌មានមិនពិតនេះ និងស្នើឲ្យម្ចាស់ទូរស័ព្ទលេខ 069 35 97 57 រួមទាំងម្ចាស់គណនីហ្វេសប៊ុក(ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់)បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយសុំទោសជាសាធារណៈ បើមិនដូច្នោះទេអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារពត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាពត៌មាន និងសូមកុំយល់ច្រឡំលេីករណីនេះ ។
ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ក៏ដូចជាម្ចាស់ផេកឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលើករណីបន្លំខ្លួ នជាអធិការនេះផងដែរ ៕