ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល
ព័ត៌មានជាតិ
106

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្ប ទា ន ពីធនាគារអ ភិ វឌ្ឍន៍អាស៊ី។

ពិធីសម្ពោធដែលកំពុងរៀបចំឡើងនៅព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើ ង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋអ្នករស់នៅខេត្តកែបដែលបានជឿជាក់ និងបានជ្រើសរើសយក មគ្គុទ្ទេសក៍ដឹកនាំកម្ពុជា បានត្រឹមត្រូវ ទើបមានឱកាសបាន ឃើញនិងបានទទួលផលពីការអភិវឌ្ឍរីកចម្រើនដោយផ្ទាល់ដូចនាពេលបច្ចុប្បន្ននេះ។

គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្គោលនេះ គឺជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ គម្រោងនេះបានអនុវត្តកា រ ងា របច្ចេកទេស សាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានក ម្រា ស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមា ន ២គន្លង (១គន្លងទៅ ១គន្លងមក) និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់ រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្គោល, សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨កន្លែង, លូប្រអប់ ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និង បង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ។

គម្រោងសាងសង់ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនគិរីដងរែក ខនស្ត្រាក់សិន ខូអិលធីឌី និង អ៊ឹម ធី អេ ខនស្ត្រាក់សិន ខូអិលធីឌី (KIRI Dangrek Construction Co., Ltd. and M.T.A Construction Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន រេណាដេត អេស អេ សហការជាមួយ អេសប៊ីខេ រីស៊ើច អែន ឌីវេឡុបមិន (Renardet S.A. in association with SBK Research and Development) ដែលបានប្រើប្រាស់រយៈពេលសាងសង់ ចំនួន ២២ខែ គិតចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ រហូតដល់អំឡុងខែមករា ឆ្នាំ២០២៤ និង បានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានស ម្បទា ន ពីធនាគារ អភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រា យផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕


Telegram