ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមបច្ចីបុណ្យជូនលោកពូ ហោ ម៉ៅ
សន្តិសុខសង្គម
176

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានចាត់តាំង លោកឧត្តមសេនីយ៌ទោ គង់ កៃដូ នាយករងខុទ្ឋកាល័យ ឯកឧត្តមផ្ទាល់ រួមជាមួយក្រុមការងារ បាននាំយកថវិការផ្ទាល់ខ្លួន ឯកឧត្តម អភិសន្តិបណ្ឌិត ចំនួន 10លានរៀល ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានទទួលដំណឹងមរណះភាព លោក ហោ ម៉ៅ នៅល្ងាច ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2024 លោកមានចិត្តអាណិតអាសូ និងបានឃើញនៅវីរ:ភាពកាលះបង់របស់លោកពូ  ហោ ម៉ៅ ក្នុងការជួយសម្របសម្រួលចរាចរណ៌ជាច្រើនឆ្នាំ ចេញពីចិត្ត និងបេះដូងរបស់លោកពូ។

ឯកឧត្តម អភិសន្តិបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមជាមួយក្រុមគ្រួសារលោកពូ ហោ ម៉ៅ ដោយសេចក្តីអាទ្បោះអាល័យ រកអ្វីប្រៀបផ្ទឹមពុំបាន ។

សូមឧទ្ទិសបួងសួងដល់ឌួងវិញ្ញាណក្ខន្ឋលោកពូ ហោ ម៉ៅ បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតទ្បើយ ។


Telegram