រាជធានីភ្នំពេញ ៖ នារីវ័យក្មេងដែលជាជនជាតិវៀតណាមម្នាក់បានលោតពីលើសណ្ឋាគារមួយកន្លែងដែលមានយីហោអូរឫស្សី១ ពីជាន់ទី០៤ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិភ្លាមៗ។
ហេតុការណ៍នេះ បាកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចសណ្ឋាគារ យីហោអូរឫស្សី១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១១ កែងផ្លូវលេខ១៩៨ សង្កត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅទីតាំងសណ្ឋាគារបានឲ្យដឹងថានារីរងគ្រោះទើបតែមកស្នាក់នៅកាលពីព្រឹកលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះទេ ។ ខណៈនៅវេលាម៉ោង ០៨ និង ១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលក៏ស្រាប់តែឃើញនារីដែលជាជនជាតិវៀតណាមនេះបាន វិចបង្វេចមួយស្ពាយ ហើយបោះមកខាងក្រោមហើយ ក៏បានលោតពីជាន់ទី០៤ នៃសណ្ឋាគារមកក្រោមបណ្ដាលឲ្យបែកក្បាលហូរឈាម លុះប្រមាណជា០៧នាទីក្រោយ ទើបស្លាប់បាត់បង់ជីវិតតែម្តង ។
ភ្លាមៗនោះសន្តិសុខបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីឲ្យអាជ្ញាធរចុះមកធ្វើការត្រួតពិនិត្យនៅចំណុចទីតាំងកើតហេតុ៕មេសា