ឆ្លងចរន្តអគ្គិភ័យ​ឆេះ​ហាងល​ក់សំលៀកបំពាក់​ និងលក់ទូរស័ព្ទ​ដៃ​ទំនើប នៅផ្លូវជាតិលេខ៤ ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះបាញ់ពន្លត់
ព័ត៌មានជាតិ
234

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យមួយបានឆាបឆេះ ហាងល​ក់សំលៀកបំពាក់​ និងលក់ទូរស័ព្ទ​ដៃ​ទំនើប មួយកន្លែង បង្កការភ្ញាក់ផ្អើល ដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមប​ណ្ដោយផ្លូវជាតិលេខ​ ៤​ ក្នុង​ភូមិ​ចំបក់​ ឃុំវ​ល្លិ៍ស​ ស្រុក​សំរោងទង​ ខេត្តកំពង់ស្ពឺ​ ខូចខាត​ទ្រព្យ​សម្បត្តិ​ និងសម្ភារៈ​មួយចំនួន​ធំ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ទីតាំងដែលឆេះនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ​ ពេជ្រ​ សារឿន​ ហើយបើតាមការបញ្ជាក់​ឲ្យ​ដឹង​ពីសមត្ថកិច្ច​មូលដ្ឋាន​ថា​ កងកម្លាំង​នគរបាល​ស្រុក​សំរោងទង​ បានចេញជួយ​អន្ដរាគមន៍​ភ្លាមៗ​ ដោយប្រើប្រាស់រថយន្ដសង្រ្គោះ​អគ្គិភ័យ​ស្រុក​សំរោងទង​ រថយន្ត​អគ្គិភ័យ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ រួមជាមួយ​រថយន្តអគ្គិភ័​យ​ របស់​កងរាជអាវុធហត្ថ​ខេត្ត​ ​ផងដែរ​ ។

ស្ថានការណ៍នៃការឆាបឆេះ គឺភ្លើងឆេះខ្លាំង និងពិបាកចូលទៅ​ពន្លត់​ ដោយបានឆេះអស់ផ្ទះទំហំ​ ៨​ គុណ​២១ ម៉ែត្រ ជញ្ជាំថ្ម ដំ​បូ​លប្រក់ស័ង្គសី កន្លែង​លក់ទូរស័ព្ទដៃ​ ស្បែកជើង ខោអាវ បណ្ដាល​មក​ពី​ ឆ្លង​ចរន្ត​អគ្គីសនី​ ​ ៕ 


Telegram