សម្តេចធិបតី៖ ប្រវត្តិសាស្ត្រថ្មីមួយទៀត​ ដែលយុវជន​ យុវនារី​ និងប្រជាប្រុសស្រីកម្ពុជា​ ជាច្រេីនបានចុះពិនិត្យ​ និងស្វែងយល់តាមខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់
ព័ត៌មានជាតិ
155

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើដំណើរទៅដល់ទឹកដីនៃខេត្តនៃតំបន់ភូមិភាគឦសានដោយផ្ទាល់ តាមរយៈការរៀបចំរបស់ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សហការជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឱកាស ឱ្យយុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ ឃើញផ្ទាល់ និងឈ្វេងយល់ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវក្រវាត់ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដែលបានអនុវត្តទៅតាមគំនិតផ្តួចផ្តើម និងការរៀបចំ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ។


Telegram