ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរយៈពេលខ្លី បានស្រកអស់ហើយ
នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងដែលចាល់ពីផ្នែកម្ខាងហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លីនៅចន្លោះគីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកហើយ។
នៅពេលនេះ ក្រុមការងារក្រមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកៀរភក់ និងលាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ។
កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន នៅតែអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីសម្រួល និងបញ្ជាចរាចរណ៍។
សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLEDដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព៏័ត៌មានផ្សេងៗ។ ប្រភពក្រសួងព័ត៌មាន