រាជធានីភ្នំពេញ ៖ សម្ដេច ធិ បតី ហ៊ុន ម៉ា ណែ ត នាយក រដ្ឋមន្ដ្រី នៃ កម្ពុជា បាន អំពាវនាវ គ្រប់ ភាគី ពាក់ព័ន្ធ ចូលរួម កាន់តែ ខ្លាំងក្លា ដល់ ចលនា ប្រឡងប្រណាំង ទីក្រុង ស្អាត រមណីយដ្ឋាន ស្អាត សេវា ល្អ ដើម្បី ធ្វើ ឱ្យ កម្ពុជា ស័ក្តិ សមជា ព្រះរាជាណាចក្រ អច្ឆរិយៈ និង ក្លាយជា គោលដៅ ទេសចរណ៍ លំដាប់ ពិភពលោក ។
យោង តាម រយៈ សារលិខិត ក្នុង ឱកាស អបអរសាទរ ទិវា ទេសចរណ៍ ពិភពលោក ឆ្នាំ ២០២៤ ក្រោម ប្រធានបទ « ទេសចរណ៍ និង សន្តិភាព » (Tourism and Peace) នៅ ថ្ងៃ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ សម្ដេច ធិ បតី ហ៊ុន ម៉ា ណែ ត បានឱ្យ ដឹង ថា ក្នុង ក្របខណ្ឌ កិច្ច សហប្រតិបត្តិការ ទ្វេភាគី ត្រីភាគី ពហុភាគី លើ គ្រប់ វិស័យ រាប់ ទាំង វិស័យ ទេសចរណ៍ នេះ ផង កម្ពុជា តែងតែ គោរព ទៅ លើ គោល ការណ៍ សន្តិ សហ វិជ្ជមាន (Peaceful Coexistence) របស់ សហគមន៍ អន្តរជាតិ ហើយ ដែល សកម្មភាព ទាំង អស់នេះ បាន ចូលរួម ក្នុង ការ ការពារ អធិបតេយ្យភាព និង បូរណភាព ទឹកដី រួម ទាំង លើក កម្ពស់ កិត្យានុភាព កម្ពុជា នៅ លើ ឆាក អន្តរជាតិ ។
សម្ដេច ធិ បតី បន្ដ ថា កិច្ច សហប្រតិបត្តិការ CLV-DTA រួម ទាំង កិច្ច សហប្រតិបត្តិការ នានា រួម មាន ACMECS CLMV CLMTV GMS មេគង្គ ឡាន ឆាង មេគង្គ ជប៉ុន មេគង្គ ឥណ្ឌា ហ្គ ង់ ហ្គា ក្របខ័ណ្ឌ អាស៊ាន សហគមន៍ អឺរ៉ុប អង្គការ ទេសចរណ៍ សហប្រជាជាតិ (UN Tourism) និង ជាមួយ អង្គការ សហប្រជាជាតិ ពិតជា បាន រួមចំណែក ក្នុង ការ ធានា និរន្តរភាព នៃ សន្តិភាព និង ការ អភិវឌ្ឍ គ្រប់ ជ្រុងជ្រោយ ដល់ ប្រជាជាតិ កម្ពុជា អរគុណ សន្តិភាព មាន សន្តិភាព ទើប មានការ អភិវឌ្ឍ មានការ អភិវឌ្ឍន៍ ទើប មានការ រីក ចម្រើន លើ គ្រប់ វិស័យ ។
ជាមួយ គ្នា នោះ ដែរ សម្ដេច ធិ បតី ក៏ បាន អំពាវនាវ ឱ្យ មានការ ចូលរួម ឱ្យ បាន ផុសផុល បន្ថែម ទៀត ដើម្បី ស្តារ វិស័យ ទេសចរណ៍ កម្ពុជា ទាំង ទៅ លើ ទិដ្ឋភាព គុណភាព និង បរិមាណ ប្រកបដោយ និរន្តរភាព បរិ យា បន្ន ដើម្បី ឱ្យ ការ អភិវឌ្ឍ បានជា ផ្លែផ្កា ទៅ គ្រប់ ភាគី ពាក់ព័ន្ធ ។
ដើម្បី ជា ការ ចូលរួម អបអរសាទរ ទិវា ទេសចរណ៍ ពិភពលោក ឆ្នាំ ២០២៤ ក្រោម ប្រធានបទ ទេសចរណ៍ និង សន្តិភាព សម្ដេច នាយក រដ្ឋមន្ដ្រី បាន គូសបញ្ជាក់ ថា « ខ្ញុំ អំពាវនាវ ដល់ ប្រជាពលរដ្ឋ គ្រប់ រូប ក្រសួង ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ វិស័យ ឯកជន អង្គការ ជាតិ និង អន្តរជាតិ សូម មេត្តា ចូលរួម គាំទ្រ និង រក្សា ឱ្យ បាន សុខ សន្តិភាព វិបុលភាព ទោះ នៅ ក្នុង តម្លៃ ណា ក៏ ដោយ មាន សន្តិភាព ទើប មានការ អភិវឌ្ឍ គ្រប់ វិស័យ ជា ពិសេស ត្រូវ រួម គ្នា អភិរក្ស វិស័យ ទេសចរណ៍វប្បធម៌ និង ធម្មជាតិ សហគមន៍ ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យាន ជាតិ ព្រៃ សហគមន៍ ផ្សោត ទន្លេមេគង្គ ព្រៃឈើ ការ ការពារ បរិស្ថាន ការ ជំរុញ បង្កើន គុណភាព ផលិតផល និង សេវា ទេសចរណ៍ ការ រក្សា បាន នូវ សុខ សន្តិភាព សុវត្ថិភាព ទេសចរ ការ រក្សា ភាព ញញឹម រួសរាយ រាក់ទាក់ ជា ប្រពៃណី របស់ ប្រជាជន ក្នុង ការ ធ្វើ បដិសណ្ឋារកិច្ច ស្វាគមន៍ ភ្ញៀវ យ៉ាង កក់ក្តៅ ក្នុង ស្មារតី ស្រលាញ់ រាប់អាន សហប្រតិបត្តិការ ល្អ ជា ពិសេស ចូលរួម កាន់តែ ខ្លាំងក្លា ដល់ ចលនា ប្រឡងប្រណាំង ទីក្រុង ស្អាត រមណីយដ្ឋាន ស្អាត សេវា ល្អ ដើម្បី ធ្វើ ឱ្យ កម្ពុជា ស័ក្តិ សមជា ព្រះរាជាណាចក្រ អច្ឆរិយៈ និង ក្លាយជា គោលដៅ ទេសចរណ៍ លំដាប់ ពិភពលោក » ។
សម្ដេច នាយក រដ្ឋមន្ដ្រី បន្ថែម ថា « កិច្ច ខិតខំ ប្រឹងប្រែង របស់ យើង តាម ទស្សនទាន ទាំងឡាយ ដែល បាន លើក ឡើង ខាងលើ នេះ គឺជា បុព្វហេតុ ដើម្បី អភិវឌ្ឍ វិស័យ ទេសចរណ៍ របស់ យើង ដែល ធ្វើ ឱ្យ កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយៈ ក្លាយជា គោលដៅ ទេសចរណ៍ លេចធ្លោ ប្រកបដោយ ភាព ទាក់ទាញ និង មាន ឧត្តមភាព ប្រកួតប្រជែង ខ្ពស់ ផ្តល់ នូវ ភាព កក់ក្តៅ ដល់ ទេសចរ គ្រប់ ជាតិ
សាសន៍ »៕