ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូម ជម្រាប ជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ បានឃើញ ព័ត៌មានក្នុងបណ្តាញសង្គមផ្សព្វផ្សាយពីករណីក្រុមក្មេងទំនើង បង្កសកម្មភាពដេញវាយគ្នានៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើតក្នុងក្រុមទី ១២ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ឱ្យចាត់វិធាន ការជាបន្ទាន់លើករណីនេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាដែលបានធ្វើសកម្មភាពដូចក្នុងរូបភាព ឃ្លីបវីដេអូនោះបានហើយនិងកំពុងតាមនាំខ្លួនពួកគេយកមកធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ចតាមរយៈការផ្តល់នូវព័ត៌មានចាំបាច់ដើម្បីសមត្ថកិច្ចបានពន្លឿននៅក្នុងចំណាត់ការទាន់ ពេល វេលា។
ជាមួយនេះក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការសូមរំលឹកដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវ ជន ដែល ធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំ ខាន នៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្ម ភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេ នៅតែបន្តស កម្មភាពបែបនេះ ៕