ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើង នៅលើបណ្តាញសង្គម កាលពីរាត្រីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥នេះថា បើទោះពួកគេមិនទទួលស្គាល់ នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវ ទទួលស្គាល់ នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ។
ការថ្លែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីខាងលើនេះ បន្ទាប់ពីមានក្រុមអគតិមួយចំនួន បានប្រើ ប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ។
ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា "ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជន អគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុម គ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ"៕