រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១ បានឲ្យដឹងថាចំនួនគោលដៅសរុប៨២ គោលដៅមានយានយន្តចូល គោលដៅចំនួន៦.៤៩០ គ្រឿងម៉ូតូ៣.៧៦៣ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២២៩ គ្រឿងមានម៉ូតូចំនួន១៣៨គ្រឿងត្រូវបាន ផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩. អនក្រ . បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុង រយៈពេល ១៦ ថ្ងៃ ( ថ្ងៃ ទី ០១-១៦ ខែឧសភា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្ត ចូលគោលដៅមានចំនួន៩០.០៩៨ គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥.១៣៣ គ្រឿងមានម៉ូតូចំនួន៣.៤៤០ គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អនក្រ . បកនៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ៣០ ថ្ងៃនៃខែមេសានានេះឃើញថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ ចរាចរណ៍យ៉ាងល្អប្រសើរ ៕