ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅស្រុកចំនួន០៦ មានស្រុកបាណន់ ស្រុកសំឡូត ស្រុកសំពៅលូន ស្រុកបវេល ស្រុកសង្កែ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់លាយលំនិងរន្ទះបាញ់ បណ្ដាលឱ្យមានករណីរន្ទះបាញ់ ស្លាប់មនុស្សម្នាក់និងរបួសមធ្យមម្នាក់ ហើយបានបណ្ដាលឲ្យរបើកដំបូលផ្ទះ ៥៣ខ្នង ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះនិងផ្ទះប្រជាពលរដ្ឋដែររងការខូចខាតរួមមាន៖
-ស្រុកបាណន់៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិស្លាបប៉ាងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ប្រជាពលរដ្ឋឈ្មោះ ថ្លាន់ សុខាន ភេទប្រុស អាយុ២៨ឆ្នាំ បណ្តាលឲ្យស្លាប់ នៅចំណុចដីថ្មីភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
-ស្រុកសំឡូត៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទី នៅចំណុចក្រុមទី១ ភូមិដូនត្រឹត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ប្រជាពលរដ្ឋឈ្មោះ ហៀន ហាំ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិភូមិដូនត្រឹត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឲ្យរបួសមធ្យម ត្រូវបានគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
-ស្រុកសំពៅលូន៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥៖៣០នាទី មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំជ្រៃសីមា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន ២៥ខ្នងផ្ទះ។
-ស្រុកសង្កែ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥៖៥០នាទី មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំកំពង់ព្រៀង ចំនួន ០៣ខ្នងផ្ទះ ។
-ស្រុកគាស់ក្រឡ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦៖០០នាទី មានករណីខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ចំនួន ០១ខ្នងផ្ទះ។
-ស្រុកបវេល៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ចំនួន ២៤ខ្នងផ្ទះ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកផ្ទះប្រជាពលរដ្ឋដែររងការខូចខាត កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕
