មណ្ឌលគិរី៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការបង្ការនិងបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី។ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នា វេលាម៉ោង ១៦ និង ១៨នាទី នៅត្រង់ចំណុចទឹកខួប ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរដែនដីគឺ លោក ញ៉ែម ភោគ មេភូមិក្រញូងសែនជ័យ ខាងត្បូង លោក ដាំង ឡូ មេភូមិក្រញូងសែនជ័យខាងជើង ។
-កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមបានសហការជាកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានប្រើវិធីញុះញង់ឲ្យលក់គ្រឿងញៀនខុសច្បាប់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទឹកខួបស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ កម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ហើយបានធ្វើការសួរចម្លើយលើជនសង្ស័យទើបជនសង្ស័យបានសារភាពថា÷ ខ្លួនបានទិញគ្រឿងញៀនពីរមុខសញ្ញាជួញដូរនៅស្រុកស្នួលខេត្តក្រចេះ។ ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើការពន្លាតដែនសមត្ថកិច្ចចូលដល់ទីតាំងជួញដូរគ្រឿងញៀន ដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ហើយក៏បានចុះឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនក៏ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយទម្លាក់គ្រឿងញៀនចោល ចំនួន ០៣កញ្ចប់តូច នៅចំណុចដីចម្ការក្បែរព្រែកឆ្លូង ស្ថិតនៅក្នុងភូមិក្រញូងសែនជ័យខាងជើងស្រុកស្នួលខេត្តក្រចេះ ។ លុះដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៤និង ៣០នាទី កម្លាំងជំនាញបានបន្តនីតិវិធីចុះបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ៤នាក់និងចាប់យកបានគ្រឿងញៀន ចំនួន ២កញ្ចប់បន្ថែមទៀតនៅចំណុចក្រុមហ៊ុនចំការស្រល់ ស្ថិតនៅក្នុងភូមិឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។
-ក្នុងកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបបាន ចំនួន ០៦នាក់ ភេទប្រុសរួមមានឈ្មោះដូចខាងក្រោម:
ទី១/ ឈ្មោះ រ៉ន ដែន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន ( + ) ។
ទី២/ ឈ្មោះ សំ នឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន ( + ) ។
ទី៣/ ឈ្មោះ សែន ដា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន ( + ) ។
ទី៤/ឈ្មោះ ថនទាវ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វើតេសរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
ទី៥/ឈ្មោះ យ៉េត វ៉េត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បានធ្វើតេសរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
ទី៦/ឈ្មោះ គីធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បានធ្វើតេសរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ សម្ភារ: វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម ៖ ១ /ក្រាមពណ៌សថ្លា ជាសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ០៧កញ្ចប់(៣កញ្ចប់ធំល្មម ៤កញ្ចប់តូច) ទម្ងន់ ២,៩២ ក្រាម ថ្លឹងទាំសំបក ។
២ /ទូរស័ព្ទដៃចំនួន ៦ គ្រឿង (ម៉ាក oppoចំនួន៤ គ្រឿង ពណ៌ ខៀវចំនួន០១គ្រឿង , ពណ៌ ផ្ទៃមេឃ ១គ្រឿង , ពណ៌ស ១គ្រឿង , ពណ៌ខ្មៅ ១គ្រឿង ម៉ាក nokia ចុចពិល ពណ៌ក្រហម ០១គ្រឿង,ម៉ាក់ iphone6 ពណ៌ខ្មៅ មួយគ្រឿង ) ។
៣ / ម៉ូតូកង់បី ពណ៌ស ពាក់ផ្លាកលេខ ១kh-៧៤៣៤ ចំនួន ០១គ្រឿង) ។
៤/ ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។ ៥/នាឡិកាដៃចំនួន ៣ គ្រឿង
៦/កាបូបក្រវ៉ាត់ចង្កេះចំនួន ១ , ៧/ លោហធាតុព៌ណលឿង ជញ្ជៀន ចំនួន ១ វង់។
-បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ស្រុកនិងការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕








