ផលិតផលទឹកដោះគោប្រមាណជាង ៩តោន ត្រូវបានកម្លាំងមន្ត្រីជំនាញដុតកម្ទេចចោល
សន្តិសុខសង្គម
85

នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT បានធ្វើការដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ម៉ាក ដែលបានធ្វើការដឹកជញ្ជូនពុំមានលក្ខណៈសមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ (ដឹកជញ្ជូនពុំបានត្រឹមត្រូវ) ដែលកម្លាំងសមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឃាត់ទុកបាន ចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម។

ការដុតកម្ទេចនេះស្ថិតនៅទីលានចាក់សំរាម ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕


Telegram