នគរបាលក្រុងបាត់ដំបង បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០១នាក់
សន្តិសុខសង្គម
73

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង០០នាទី នៅចំណុចក្រុមទី១១ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហុឹម សាឡាឡា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្រុមទី១១ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ទូរសព្ទដៃចំនួន ០១គ្រឿង, កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១, កូនថង់ផ្លាស្ទិចសម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕


Telegram