រាជធានីភ្នំពេញ ៖ នៅទីបំផុតជនសង្ស័យជាឃា.តក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត ក្នុងករណីឃា.តកម្មដោយប្រើកាំបិតចុងស្រួចចា.ក់សម្លា.ប់ទៅលើបុគ្គលិកបម្រើការងារនៅហាងម៉ាស្សាយីហោ គីណេស ជាមួយគ្នា ខណៈជនដៃដល់ព្យាយាមគេចខ្លួនអស់រយៈពេល៣ថ្ងៃ ។
ជនសង្ស័យមានឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកម៉ាស្សា ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញ សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដឹងថា ជនសង្ស័យបានទៅសម្ងំលាក់ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត ។ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានចុះទៅសហការជាមួយនគរបាលស្រុកមុខកំពូល ខេត្តណ្តាល ឃាត់ខ្លួនជនសង្ស័យ និងដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធអំពើឃា.តកម្មមួយចំនួនផងដែរ ។
ចំពោះវត្ថុតាងទាំងនោះរួមមាន ៖ ទូរស័ព្ទដៃចំនួន០៥ គ្រឿង កាំបិតចុងស្រួចមានដងជ័រ ចំនួន០២ដើម ម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 1H-9760 .មួកសុវត្ថិភាព ចំនួន ០១ ។ ពេលចាប់ខ្លួនជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួន និងជនរងគ្រោះឈ្មោះ ពៅ ជាមនុស្សស្គាល់គ្នា ហើយបានមកធ្វើការងារជាបុគ្គលិកម៉ាស្សា និងស្នាក់នៅជាមួយគ្នាទៀតផង ។ជនសង្ស័យបានអោយដឹងទៀតថាខ្លួនបានដាក់កាំបិតក្នុងកាតាបស្ពាយតាមខ្លួនជារៀងរាល់ថ្ងៃ ដើម្បីទុកកាពារខ្លួនពេលត្រឡប់ទៅផ្ទះវិញ ហើយកន្លងមកខ្លួនធ្លាប់មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ រឿងមិនទាក់ទងជួយរកការងារឲ្យធ្វើ ។ លុះនៅថ្ងៃកើតហេតុខ្លួនក៏បានយកកាំបិតចា.ក់ទៅលើជនរងគ្រោះជាច្រើនកាំបិត ដោយគំនុំគុំគួនជាមួយជនរងគ្រោះយូរមកហើយ មិនតែប៉ុណ្ណោះ ខ្លួនពិតជាបានយកកាំបិតភ្ជង់គំរាមកំហែងយកទូរស័ព្ទពីបុគ្គលិកធ្វើការជាមួយគ្នាទៀតផង ហើយកន្លងមកខ្លួនធ្លាប់ចូលមណ្ឌលកែប្រែឱកាសខ្ញុំចំនួន០១លើក នៅអំឡុងឆ្នាំ២០២៤ ។
សូមជម្រាបថា ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០ និង៣០នាទី នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃា.តកម្មមួយ ដោយជនសង្ស័យម្នាក់ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួចចា.ក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លា.ប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ មិនតែប៉ុណ្ណោះជនសង្ស័យបានភ្ជង់គំរាមយកទូរស័ព្ទពីជនរងគ្រោះហើយគេចខ្លួនបាត់ ។
ក្រោយពីចាប់ខ្លួនជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕


.jpg?1742457142)


.jpg?1742457146)
.jpg?1742457150)

