អាល់កុលក្លែងក្លាយជាង៣០០លីត្រ ត្រូវមន្ត្រីជំនាញចុះបង្ក្រាបបានយកទៅកម្ទេចចោល នៅក្រុងស្វាយរៀង
ព័ត៌មានជាតិ
200

(ខេត្តស្វាយរៀង): នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយលោល សរ សុដានី អភិបាលរងក្រុង មន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ (ជាពិសេសតំលៃអាកុលស្លាកសញ្ញា,តំលៃម៉ាស់) នៅតាមបណ្ដាលឪសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង។

លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានប្រាប់ភ្នាក់ងារយកព័ត៌មានយើងឲ្យដឹងថា៖ ការចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ (ជាពិសេសតំលៃអាកុលស្លាកសញ្ញា,តំលៃម៉ាស់) ជុំវិញផ្សារក្នុងខេត្តស្វាយរៀង នៅថ្ងៃនេះមន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាមឪសថស្ថានចំនួន ៦ទីតាំង និងបានប្រើប្រាស់ឧបករណធ្វើ(Test Kits បឋម) ទៅលើអាល់កុល និងជែលលាងដៃ ទាំង ៦ទីតាំង ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ដែលច្បាប់ហាមឃាត់ ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោក ផឹង និល បានបញ្ជាក់អោយដឹងថា: ក្រោយពីធ្វើតេស្តបឋ ជាលទ្ធផលមន្ត្រីជំនាញ ក ប ប ខេត្តស្វាយរៀង បានរកឃើញទំនិញអាល់កុលក្លែងក្លាយចំនួន:

- អាល់កុល ១កានធំ (ស្មើ ៣០លីត្រ)

- អាល់កុល ៤៥យួរ មាន ១២ដប ក្នុង១ដបស្មើ ០,៥លីត្រ (ស្មើ ២៧០លីត្រ)។

ហើយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង

បានធ្វើកំណត់ហេតុដកហូត ទំនិញអាល់កុលក្លែងក្លាយទាំងនោះ ទៅកម្ទេចចោលតែម្តង៕ ដោយ: Pheakdey


Telegram