មេបញ្ជាការរងកងទ័ពជើងគោក បានតឿនរំលឹកកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបង្កើនការពារបូរណៈភាពទឹកដី ទប់ស្កាត់ពលករឆ្លងដែន
ព័ត៌មានជាតិ
216

បន្ទាយមានជ័យ៖ មេបញ្ជាការរងកងទ័ពជើងគោកបានតឿនរំលឹកកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវបង្កើនការពារបូរណៈភាពទឹកដីទប់ស្កាត់ពលករឆ្លងដែនឱកាសដែលជួបសំណេះសំណាលនិងនាំយកអំណោយចែកជូននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាគណៈប្រតិភូមានឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ រួមដំណើលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមថ្នាក់ដឹកយោធភូមិភាគទី៥បានចុះសួរសុខទុកនិងនាំយកអំណោយចែកជូនដល់កងកម្លាំងកំពុងការពារបូរណៈភាពទឹកនិងទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ដែលគេចវេសពីធ្វើចត្តាឡីស័ក។

ឯកឧត្តមបានបញ្ជាក់ថា៖អំណោយដែលត្រូវចែកជូនមាន ១.អង្គរភាពកងពលថ្មើរជើងលេខ៥១ ទទួលបានមី២០កេសធំ ទឹកសុទ្ធ៥០០យួរ ត្រីខ១៩កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៤០យួរថវិការមួយចំនួន ២.អង្គភាពតំយោធាបន់ប្រតិបត្តិការសឹករងខេត្តមាន មី១៥កេស ទឹកសុទ្ធ៣០០យួរ ត្រីខ១៥កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៤០យួរ ថវិការមួយចំនួន៣.អង្គរភាពយោធាការពារព្រំដែនគោកលេខ៥០៣មានមាន មី៩កេស ទឹកសុទ្ធ២០០យួរ ត្រីខ៩កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៤០យួរថវិការមួយចំនួន ៤.អង្គភាពតំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រមានមាន មី៤កេស ទឹកសុទ្ធ២០០យួរ ត្រីខ៤កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៤០យួរថវិការមួយចំនួន ៥.អង្គភាពកងរាជអាវុធហត្ថខេត្តមានមាន មី៤កេស ទឹកសុទ្ធ២០០យួរ ត្រីខ២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៤០យួរថវិការមួយចំនួន ៦.អង្គរភាពនគរបាលការពារព្រំដែនគោកមានមាន មី៤កេស ទឹកសុទ្ធ២០០យួរ ត្រីខ២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ៤០យួរថវិការមួយចំនួន។

ឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥បានមានប្រសាសន៍ថា៖ជាការណែពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តជាប់ជាយដែនត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដីនិងបទល្មើសឆ្លងដែនត្រូវទប់ស្កាត់អោយពលករចំណាក់ស្រុកខុសច្បាប់ដែលគេចវេសពីធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ការរីករាលកូវីដ១៩ក្នុងសហគមន៍និងត្រូវស្រាវជ្រាវចាប់មេខ្យល់ដែលបោកប្រាស់ប្រជាពលរដ្ឋធ្វើជាពលករចំណាក់ស្រុកខុសច្បាប់៕(ដោយ៖ចន្ត្រា) 


Telegram