កំពុងជល់មាន់នៅវាលស្រែ សមត្ថកិច្ចចុះព័ទ្ធចាប់បានអ្នកលេង១០នាក់ និងម៉ូតូ១៧គ្រឿង ចាត់ការតាមច្បាប់
សន្តិសុខសង្គម
65

ខេត្តបាត់ដំបង៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យកំរិតស្រាល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ០១ករណី នៅចំណុចវាលស្រែស្ថិតក្នុងភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់ ១-ឈ្មោះ ឡាញ់ ភួង ភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ២-ឈ្មោះ ផាន់ ទូភិញ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង, ៣-ឈ្មោះ ង៉ាម ប៊ុនធឿន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង, ៤-ឈ្មោះ សឺ វី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៥-ឈ្មោះ ទុយ ប៊ុនទិត្យ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៦-ឈ្មោះ តាប់ វណ្ណថា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង, ៧-ឈ្មោះ ឡាវ សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៨-ឈ្មោះ ប៊ុន នី ភេទ ប្រុស អាយុ ៧០ ឆ្នាំមានទីលំនៅភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង, ៩-ឈ្មោះ ជេន ចិត្រា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិអង្គ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង១០-ឈ្មោះ ភត លឹមហេង ភេទប្រុសអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងដកហូតរួមមា៖ ម៉ូតូចំនួន ១៧គ្រឿង, កៅស៊ូសង្វៀនសម្រាប់ជល់មាន់ចំនួន ០១, នាឡិកាកំណត់ម៉ោងជល់មាន់ ០១គ្រឿង និងមាន់ជល់ចំនួន ០៤ក្បាល ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនអ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១០នាក់ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


Telegram