សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក ដែលព្រួតគ្នាវាយបុរសម្នាក់ទម្លាក់ទឹក នៅចំណុចកំពង់ចម្លងអរិយក្សត្រត្រោយខាងកើត (មានវីដេអូ)
សន្តិសុខសង្គម
93

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ គឺជនរងគ្រោះមិនបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ចនោះទេ លុះនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក០២នាក់ដែលជិះម៉ូតូ០១គ្រឿងដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា:លើច្រាំងទន្លេខាងកើតបណ្តាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាល​ (ផ្តើមចេញពីជម្លោះពាក្យសម្តីគ្នា​នៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកើត​ រវាងភាគីម៉ូតូមានគ្នា២នាក់​ និងភាគីរ៉ឺម៉កកង់បីម្នាក់ឯង​)​ កាលពីវេលាម៉ោង២២និង៥០ម៊នាទី ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​៕ 



Telegram