សមត្ថកិច្ចបង្ហាញមុខក្រុមជនសង្ស័យ២៩នាក់ មានទាំងក្រុម«ចិត្តតាំង និងឈូកវ៉ា១ »ទៀត ពាក់ព័ន្ធជាច្រើនករណីដកហូតបានរថយន្ត កង់បី និងម៉ូតូជាច្រើនគ្រឿង! (មានវីដេអូ)
សន្តិសុខសង្គម
65

រាជធានីភ្នំពេញ​៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា​ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទបង្ហាញមុខក្រុមជនសង្ស័យជាច្រើននាក់ និងជាប់ពាក់ព័ន្ធជាច្រើនករណី ជាសាធារណៈឲ្យមហាជនបានឃើញ មុននឹងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាច្រើននាក់នេះ មានការជាប់ពាក់ព័ន្ធនឹងបទល្មើស ១១ករណីផ្សេងគ្នា ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី៦ -៨ ខែឧសភា ឆ្នាំ២០២៥ ឃាត់ខ្លួនបានជនសង្ស័យសរុប ២៩នាក់ ក្នុងនោះមាន ករណីលួច ០៦ករណី ឃាត់ ០៨នាក់, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០៣ករណី ឃាត់ ១២នាក់,ប្លន់ ០១ករណី ឃាត់ ០៣នាក់, អំពីលក់-ដូរមនុស្ស-ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ០១ករណី ឃាត់ខ្លួន ០៧នាក់ ដោយមានការចូលរួមប្រតិបត្តិការបង្ក្រាបពី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្រ្កាបបាន៣ករណី នគរបាលខណ្ឌពោធិ៍សែនជ័យ ១ករណី នគរបាលខណ្ឌដង្កោ ១ករណី នគរបាលខណ្ឌកំបូល ១ករណី, នគរបាលខណ្ឌមានជ័យ ២ករណី, និងនគរបាលខណ្ឌចំការមន ១ករណី។

បច្ចុប្បន្ន ជនសង្ស័យទាំង២៩នាក់ខាងលើ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕ នុច



Telegram