បន្តឃា./..ត់ខ្លួនជនសង្ស័យម្នាក់ទៀតក្រោយមានចម្លើយសារភាព ដកហូតបានថ្នាំញៀន២៥កញ្ចប់
សន្តិសុខសង្គម
47

រាជធានីភ្នំពេញ៖ សមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងខណ្ឌច្បារអំពៅ កម្លាំងខណ្ឌមានជ័យ បាន

ចុះស្រាវជ្រាវឃាត់បានបក្ខពួកជនសង្ស័យម្នាក់ទៀតនៅ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយមានចម្លើយសារភាពរបស់ជនសង្ស័យដែលសមត្ថកិច្ចឃាត់បាន នៅចំណុចផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ចក់ ភារម្យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ​។

ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន២៥កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាង ការិយាល័យប្រឆាំងគ្រឿងញៀន បានប្រគល់ឲ្យកម្លាំងជំនាញគ្រឿងញៀន អធិការនគរខណ្ឌច្បារអំពៅ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕


Telegram