វៀតណាម ៖ យោងតាមការចេញរបស់សារព័ត៌មាន VN Express ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបំផុតអស់រយៈពេលជាច្រើនយូរ ធ្វើឲ្យតំបន់ជាច្រើនក្នុងទីក្រុងហូជីមិញ ត្រូវជន់លិចជាងជាងកន្លះម៉ែត្រ ដែលរំខានដល់ការរស់នៅរបស់ប្រជាជន។
សូមបញ្ជាក់ថា នៅម៉ោង៦ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះបានកើតឡើងនៅកន្លែងជាច្រើនក្នុងទីក្រុងហូជីមិញ ។ តំបន់ផ្សារ Thu Duc និងផ្លូវជុំវិញដូចជា Vo Van Ngan, Dang Thi Danh… ត្រូវបានជន់លិចជាងពាក់កណ្តាលកង់ ខណៈ ប្រជាពលរដ្ឋនិងអាជ្ញាធរត្រូវបើកលូដើម្បីជួយរំដោះទឹក។
ស្ថានីយជលសាស្ត្រភាគខាងត្បូងបានចេញសេចក្តីជូនដំណឹងថា ចាប់ពីម៉ោង ២ ទៀបភ្លឺថ្ងៃនេះ តាមរយៈការត្រួតពិនិត្យរូបភាពពពកផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធកំណត់ទីតាំងរន្ទះ បង្ហាញថា ព្យុះផ្គររន្ទះកំពុងបង្កជាភ្លៀងផ្គរ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ Can Gio, Nha Be, Hoc Mon, Cu Chi, Thu Duc, ស្រុក Go Vap និងបន្តទៅតំបន់ជិតខាង។
ប្រហែលកន្លះម៉ោងក្រោយភ្លៀងធ្លាក់ ទឹកមានជម្រៅជាងកន្លះម៉ែត្រឯណោះ ខណៈរថយន្តដែលធ្វើដំណើរលើផ្លូវបានបង្កជារលកធំៗ បណ្តាលឱ្យទឹកជន់លិចផ្ទះទាំងសងខាង គិតមកដល់ម៉ោង ៨ ភ្លៀងបានឈប់ជាបណ្តើរៗ ហើយទឹកក៏ចាប់ផ្តើមស្រកទៅវិញ ផងដែរ៕










