រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការបន្ត កំណត់«តំបន់លឿងទុំ» រយៈពេល០៧ថ្ងៃ និង«តំបន់លឿង» រយៈពេល ១៤ថ្ងៃ បន្តទៀត
រាជធានីភ្នំពេញ៖ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា ០២តំបន់ គឺ «តំបន់លឿងទុំ» និង «តំបន់លឿង» ដោយ«តំបន់លឿងទុំ»សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង «តំបន់លឿង» សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១៕