រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រី០២នាក់ អង្គុយអោបថើបគ្នា នៅម៉ាតមួយកន្លែង ត្រូវពលរដ្ឋលួចថតបង្ហោះលើបណ្តាញសង្គម ដោយបង្កភាពអនាធិបតេយ្យ តាមទីសាធារណៈ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចម៉ាតយីហោ CozyCo ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣២ កែងផ្លូវលេខ ១៣៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមវីដេអូដែលពលរដ្ឋបង្ហោះលើបណ្តាញសង្គម គេឃើញមានយុវជនម្នាក់ ស្លៀកសម្លៀកបំពាក់ ធម្មតា ចំណែកយុវនារីនោះ គឺស្ថិតក្នុងឯកសណ្ឋាន ជាសិស្ស សាលា ប៉ុន្តែមិនបានដឹងថា ជាសិស្សនៅវិទ្យាល័យណានោះឡើយ បានអោបថើបគ្នា មិនគប្បីខុសប្រពៃណីទំនៀមទម្លាប់យ៉ាងខ្លាំង រងការរិះគន់ពីសំណាក់ពលរដ្ឋ ។
ក្រោយពីមានការបង្ហោះរួចមក លោក សែន បូតេ ចៅសង្កាត់បឹងត្របែក បានអោយដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងត្របែក រួមជាមួយ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងត្របែក បានសហការចុះទៅកាន់ទីតាំង ម៉ាតខាងលើ ដើម្បីណែនាំ ក៏ដូចជាធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង មិនអោយអនុញ្ញាតក្មេងប្រុសស្រី វ័យជំទង់ ឬក៏មានពាក់ឯកសណ្ឋានជាសិស្សសាលា មកអង្គុយធ្វើសកម្មភាពមិនប្រក្រតីបែបនេះ បន្តទៀតនោះឡើយ ៕




